ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការចុះវាយរបងបើកពង្រីកផ្លូវ ដែលជួបការលំបាក តូចចង្អៀត ទឹកជន់លិច គ្មានប្រព័ន្ធលូ…

ភ្នំពេញៈ ផ្លូវលំមួយខ្សែជាតំណរភ្ជាប់ ពីផ្លូវជាតិលេខ៣ ចេញទៅផ្លូវជាតិលេខ៤ ក្នុងភូមិព្រៃពរីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កន្លងមកបងប្អូនប្រជាពលរដ្ឋជួបការលំបាក តូចចង្អៀត ទឹកជន់លិច គ្មានប្រព័ន្ធលូ ពិបាកក្នុងការធ្វើដំណើរ ឆ្លងកាត់ ទើបនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយប្រជាពលរដ្ឋ ព្រះសង្ឃ ក្រុមហ៊ុនពាក់ព័ន្ធនៅតាមផ្លូវខាងលើ យកគ្រឿងចក្រចុះវាយ របង សំយ៉ាបផ្ទះ ក្រោយពីផ្សពផ្សាយជូនដំណឹងរួច ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា កន្លងមកផ្លូវលំខាងលើ ជួបការលំបាក ក្នុងការធ្វើដំណើរ តូចចង្អៀត ផ្លូវចាស់បានត្រឹម៣ម៉ែត្រ ម្យ៉ាងទឹកជន់លិចផង ដែលជាផ្លូវតំណរភ្ជាប់ពីផ្លូវជាតិលេខ៣ ទៅផ្លូវជាតិលេខ៤ មកដល់ពេលនេះ ពួកគាត់សាទរ បន្ទាប់ពីអាជ្ញាធរ វាយ កកាយបើកផ្លូវខាងលើ ដើម្បីស្ថាបនាជាផ្លូវបេតុង មានប្រព័ន្ធលូ ។

តាមអាជ្ញាធរបានឲ្យដឹងថា ដើម្បីដំណើរការស្ថាបនាផ្លូវខាងលើ បានប្រសើរ សូមឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមសហការ បើកពង្រីកផ្លូវ ពី៣ម៉ែត្រទៅ៨ម៉ែត្រ ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ ជាផលប្រយោជន៍រួមទាំងអស់គ្នា ៕

មតិយោបល់