ព័ត៌មានជាតិ

ចូលទៅលួច​ម៉ូតូគេ នៅចំការអំពៅគូលែន ក្នុងក្រុមហ៊ុនភ្នំពេញស៊ូហ្គ័រ ចុងក្រោយ​ក៏ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួនបាន

កំពង់​ស្ពឺ: កាលពីវេលាម៉ោង​ ៥ល្ងាចនាទី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩​ មានករណី​ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើសលួច​ម៉ូតូ នៅចំណុចចម្ការអំពៅគូលែន ក្នុងក្រុមហ៊ុនភ្នំពេញស៊ូហ្គ័រ ភូមិអូរអង្គុំ​ ឃុំអមលាំង ស្រុកថ្ពង។

ម៉ូតូលួចម៉ា​ក អិចស៊ីធ័រ ពណ៌លឿងលាយទឹកក្រូច មិនមានស្លាកលេខ​ម្ចាស់ឈ្មោះ ស៊ុម សម្រេច ភេទប្រុស អាយុ ១៨ ឆ្នាំ នៅភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង មុខរបរ បើកត្រាក់ទ័រភ្ជួរដីឲ្យក្រុមហ៊ុន។

​សមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុម្ចាស់បានយកម៉ូតូ ទៅទុកក្នុងឃ្លាំង រួមជាមួយម៉ូតូផ្សេង​ទៀ​ត​ បន្ទាប់​មកក៏ចេញដំណើរ បើកត្រាក់ទ័រ​ទៅ​ភ្ជួរដី​
លុះវិលត្រឡប់មកវិញមិនឃើញម៉ូតូ ក៏មករាយការណ៍ និងដាក់ពាក្យបណ្ដឹង​សមត្ថកិច្ចតែ​ម្ដង។

​ក្រោយទទួ​លបណ្ដឹង​ភ្លាមជំនាញបានស្រា​វ​ជ្រាវបន្ទាន់ ហើយកំណត់បានមុខសញ្ញាច្បាស់ គឺជនសង្ស័យឈ្មោះ ភន រ៉ែក ភេទប្រុស ១៨ឆ្នាំនៅ​ ភូមិព្រែក ឃុំអមលាំង ស្រុកថ្ពង។

លុះដល់ម៉ោង ៣និង៣០នាទី​ថៃ្ង​ខែឆ្នាំដដែល​ដោយមានកិច្ចសហការ ជាមួយកម្លាំងជំនាញយុត្តិធម៌ស្រុកសាមគ្គីមានជ័យខេត្ត​កំពង់ឆ្នាំង​ទើបចាប់ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងម៉ូតូជនរងគ្រោះ នៅចំណុចភូមិគិរីអភិឌ្ឍន៍ជំរាយ ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ រួចបញ្ជូន​ម​កអធិការដ្ឋាននគរបាលស្រុក​ កសាងសំណុំ​រឿង​បញ្ជូន​ទៅការិយាល័យជំនាញព្រហ្មទណ្ឌខេត្ដ ចាត់​ការតាមនីតិវិធីច្បាប់៕

មតិយោបល់