ព័ត៌មានជាតិ

ជនជាតិចិន បើកលុចស៊ីស RX330 ស្លាកលេខ ភ្នំពេញ 2AF-9403 បុកម៉ូតូ របួសធ្ងន់២នាក់

បន្ទាយមានជ័យ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុកនិងម៉ូតូ បណ្ដាលឲ្យរងរបួសមនុស្ស ២នាក់ នៅចំណុចមុខបុរី អេអិន ដ៏សិដ្ឋ ក្នុងភូមិគីឡូ ក្រុងប៉ោយប៉ែត កាលពីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩។

រថយន្តបង្កម៉ាកលុចស៊ីស RX330 ​ពណ៌ទឹកមាស ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខ ភ្នំពេញ 2AF-9403 បើកបរដោយ ជនជាតិចិន បានបុកជាមួយម៉ូតូ១គ្រឿង ជិះគ្នា២នាក់ បើកដោយជនជាតិខ្មែរ បណ្ដាលឲ្យអ្នកជិះម៉ូតូ រងរបួសធ្ងន់៕

មតិយោបល់