ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅស្រុកទ្រាំង បានបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន

តាកែវ: នៅយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ មានករណីភ្លើងឆេះផ្ទះនៅភូមិធ្នោះ ឃុំអង្គកែវ ស្រុកទ្រាំង អស់ចំនួនពីរខ្នង ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះទី១-ឈ្មោះ មាស សាម៉អាយុ៥៧ឆ្នាំមាន ទំហំ 5×6 ខូចខាតទាំងស្រុង មានម៉ូតូ វីវ៉ា១គ្រឿងអង្ករ១បេមាស៣ជី កង់១គ្រឿង និងសំលៀកបំពាក់ទាំងអស់ ។
ចំណែកម្ចាស់ផ្ទះទី២-ឈ្មោះ វ៉ា សារឿន អាយុ៦០ឆ្នាំ មានទំហំ 4×5 ឆេះទាំងស្រុង ខូចខាតមានកង់ ២គ្រឿងទូរទស្សន៍១គ្រឿង ប្រាក់1,5000បាត ស្រូវអង្ករ និងសំលៀកបំពាក់ឆេះទាំងស្រុង ៕

មតិយោបល់