កំពតៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសរងគ្រោះម្នាក់ ជាមន្ត្រីនគរបាល ត្រូវបានជនសង្ស័យចាក់នឹងកាំបិត ចំកញ្ចឹងកពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់ នៅក្នុងពិធីមង្គការនៅភូមិភ្នំត្រែល ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ។
តាមសេចកី្តរាយការណ៍ពីនគរបាលស្រុកអង្គរជ័យ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ៩យប់ជាង មានករណីប៉ុនប៉ងមនុស្សឃាត ខណៈដែលមានពិធីមង្គការនៅភូមិភ្នំត្រែល ។
ជនសង្ស័យឈ្មោះ ឆាយ ភា ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិកើតហេតុ បានចាក់ទៅលើ ឈ្មោះ ម៉ី ពៅ ភេទប្រុស នៅភូមិកើតហេតុ (ជានគរបាលនៅស្រុកអង្គរជ័យ) ចំកញ្ចឹងកពីក្រោយ១កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ (បានបញ្ជូននទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកអង្គរជ័យ) (ដោយមូលហេតុ ប្រចណ្ឌ)។
ក្រោយពេលកើតហេតុជនសង្ស័យបានគេចខ្លួនបាត់ ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងតាមរកចាប់ខ្លួន៕
មតិយោបល់