ព័ត៌មានជាតិ

កំពុងប្រតិបត្តិការ បងប្អូនប្រុសជនរងគ្រោះទៅទាន់ស្រែកផ្អើលឆោឡោ វាយទ្រមខ្លួនប្រគល់ឲ្យសមត្ថកិច្ច!

ភ្នំពេញៈ ជនសង្ស័យ២នាក់ត្រូវបានប្រជាពលរដ្ឋវាយទ្រមខ្លួនមុននិងប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីរំលោភសេពសន្ធវៈទៅលើជនរងគ្រោះសតិមិនគ្រប់ កាលពីវេលាម៉ោង៥និង១៥នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះគា្មនលេខ សង្កាត់ទួលសងែ្កទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះ​អាយុ៣២ឆ្នាំ​។ ជនសង្ស័យទី១ឈ្មោះ ជាវ ស៊ីណា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ មានទីលំនៅក្នុងការដា្ឋនសំណង់មុខសា្ថនទូតបារាំង សងា្កត់ស្រះ ខណ្ឧដូនពេញ រងរបួសបែកក្បាលត្រូវប្រជាពលវាយ។ និងទី២ឈ្មោះ ធួង ហ៊ីម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ មានទីលំនៅសា្នក់នៅការដា្ឋនសំណង់មុខសា្ថនទូតបារាំង សងា្កត់ស្រះចក ខណ្ឧដូនពេញ​ ។

វត្ថុតាងបន្សល់ទុកខោលីអូ១ ពណ៌ខ្មៅសរបស់ជនសង្ស័យឈ្មោះធួង ឡៃហ៊ីម។

សមត្ថកិច្ចបានឲ្យដឹងថានៅថៃ្ងខែកើតហេតុមា្តយជនរងគ្រោះបានប្រើកូនប្រុសម្នាក់ឲ្យទៅហៅជនរងគ្រោះអោយមកដេកនៅផ្ទះមា្តយវិញពេលកូនប្រុសនោះឡើងទៅដល់លើផ្ទះឃើញជនសង្ស័យ ឈ្មោះជាវ ស៊ីណា
កំ​ពុងចាប់រំលោភនារីរងគ្រោះរីឯជនសង្ស័យឈ្មោះធួង ឡៃ ហ៊ីម
បានដោះសំលៀកបំពាក់ចេញអស់។ កូនប្រុសនោះឃើញដូច្នោះក៏ស្រែកផ្អើលឆោឡោផ្អើលដល់អ្នកជិតខាងជួយដេញចាប់បានព្រួតវាយជនសង្ស័យបណ្តាលអោយបែកក្បាលមា្នក់រីឯជនសង្យ័យមា្នក់ទៀតទាត់ធាក់ត្រូវដើមទ្រូងទើបយកមកប្រគល់អោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។

ដោយទទួលបានពាក្យបណ្តឹងពីម្តាយជនរងគ្រោះសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕

មតិយោបល់