ព័ត៌មានជាតិ

រថយន្តហាយឡែនឌ័រ ពន្លះម៉ូតូ១គ្រឿង ស្លាប់មនុស្ស២នាក់យ៉ាងរន្ធត់នៅលើស្ពានសេកុង

ស្ទឹងត្រែង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅ គ្មានស្លាកលេខមួយគ្រឿង បានបុកជាមួយម៉ូតូ ពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ស្លាប់យ៉ាងរន្ធត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង២០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅលើស្ពានសេកុង។

សមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ ប៉ូលី វាសនា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសាន្ត និងម្នាក់ទៀតមានឈ្មោះ ប៊ុន ណាវារ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិសាឃូន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ស្រុកសេសាន្ត ។

សូមបញ្ជាក់ថា បន្ទាប់ពីកើតហេតុរថយន្តរត់គេច ចូលព្រៃ ត្រូវកម្លាំងយើងរកឃើញ តែអ្នកបើកបរគេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់ និងធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់