តាកែវៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា(ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ) នៅវេលាម៉ោង១២និង១០នាទី ថ្ងៃទី ១៣ខែមករា ឆ្នាំ ២០១៩ នៅភូមិសុក្រំ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។
ជនសង្ស័យមានឈ្មោះ ង៉ែម បូរ៉ាល់ ភេទប្រុស អាយុ២៥ឆ្នាំ បានទៅលេងនិងហូបបាយនៅផ្ទះឈ្មោះសំ វ៉ាញ ភេទស្រី អាយុ ៥៣ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ពេលនោះក៏មានទំនាស់ពាក្យសម្តីជាមួយកូនស្រីម្ចាស់ផ្ទះ រួចក៏បានស្ទុះទៅវាយទៅលើកូនស្រីម្ចាស់ផ្ទះ តែកូនស្រីម្ចាស់ផ្ទះរត់រួចមិនបណ្ដាលឲ្យរងរបួសអ្វីទេ។ ខណៈនោះឈ្មោះ ងែម បូរ៉ាល់ បានស្ទុះទៅវាយពាងទឹកបែកអស់ចំនួន២ វាយដំបូលតាមគ្រប់ជណ្តើចំនួន១ និងដុតបំផ្លាញម៉ូតូម៉ាក វេវ ពណ៌ក្រហម ចំនួន១គ្រឿង។
ក្រោយកើតហេតុសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យមកសាកសួរ និង កសាងសំណុំរឿងតាមនិតិវិធី៕
មតិយោបល់