ព័ត៌មានជាតិ

រន្ធត់ទាំងព្រឹក! បុរសម្នាក់ ចង.កសម្លាប់ខ្លួន នៅផ្ទះបាយ

តាកែវ: នៅវេលាម៉ោង ៦ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ មានករណីមនុស្សធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅនៅភូមិក្រាំងពោធិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។

ជនរងគ្រោះឈ្មោះ សំណាង ស៊ីធឿន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឃុំកើតហេតុ បានយកខ្សែគោចង.កសម្លាប់ខ្លួន នៅលើរនងផ្ទះបាយ ដែលស្ថិតនៅខាងកើតផ្ទះធំជាប់ មានកម្ពស់ ៣ម៉ែត្រ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

មូលហេតុ ដោយសារជនរងគ្រោះ ធ្លាប់មានជំងឺសរសៃប្រសាទ និងមុខសញ្ញាធ្លាប់ប្រើប្រាស់គ្រឿងញៀនផងដែរ។

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ ឃើញថាពុំមានស្លាកស្នាម អ្វីគួរកត់សម្គាល់ រួចក៏ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់