ព័ត៌មានជាតិ

យុវជន ២ក្រុមទាស់សម្ដីគ្នាឈានដល់ការប្រើហិង្សាកាប់សម្លាប់គ្នា នៅស្រុកសំបូរ

ក្រចេះ: មានករណីយុវជនម្នាក់ត្រូវជនដៃដល់មួយក្រុមចាក់មួយកាំបិត ស្លាប់នឹងកន្លែងកើតហេតុ ចំណែកមិត្តភ័ក្រ ៤នាក់ទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួន ហេតុការណ៍នេះកើតឡើង កាលពីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ តាមដងផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិចង្ហប ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញយុវជន២ក្រុម ៥ទៅ៦នាក់ មិនដឹងជាមានរឿងអ្វីទេស្រាប់ តែទាស់ពាក្យសំដីគ្នាបន្តិចបន្តួច ក៏ឈានដល់ការប្រើហិង្សាកាប់ចាក់គ្នាស្លាប់ និងរងរបួស ក្រោយកើតហេតុក្រុមបង្ករត់គេចខ្លួនបាត់ស្រមោលតែម្ដង បន្ទាប់មកសមត្ថកិច្ចចុះទៅដល់ទីតាំង ឃាត់ខ្លួនក្រុមជនរងគ្រោះ ទៅអធិការដ្ឋានស្រុកសំបូរ ធ្វើការសាកសួរ រីឯសព ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់៖ ករណីខាងលើ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រារកជនដៃដល់មកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់