ព័ត៌មានជាតិ

ក្រុម​អ្នក​តវ៉ា​មី​យ៉ា​ន់​ម៉ា​ធ្វើ​ស៊ុត​សម្រាប់​ពិធីបុណ្យ​ Easter​ ក្លាយជា​មិត្ត​រូប​នៃ​ការ​តស៊ូ​

​អ្នកប្រឆាំង​របប​យោធា​នៅ​មី​យ៉ា​ន់​ម៉ា​បាន​ឆ្លាក់​សារ​តវ៉ា​នៅ​លើ​ស៊ុត​ដែល​តុបតែង​ សម្រាប់​ពិធីបុណ្យ​ Easter​ ខណៈ​ដែល​មនុស្ស​រាប់​ពាន់​នាក់​ផ្សេង​ទៀត​បាន​ធ្វើការ​តវ៉ា​តាម​ដងផ្លូវ​ជា​ថ្មី​ដើម្បី​ថ្កោលទោស​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី​ ១​ ខែ​កុ​ម្ភះ​ និង​បាន​ប្រឈម​មុខជា​មួយ​កងកំលាំង​សន្តិសុខ​ដែល​បាន​បាញ់​ និង​សម្លាប់​មនុស្ស​យ៉ាងតិច​បី​នាក់​។​

​នៅ​ក្នុង​ការ​តវ៉ា​ប្រឆាំង​ចុង​ក្រោយ​ដោយ​មិន​មានការ​គ្រោង​ទុកជា​មុន​ មាន​រួម​ទាំង​សារ​ “​បដិវត្ត​និទាឃ​រដូវ​”​ “​យើង​ត្រូវ​តែ​ឈ្នះ​”​ និង​ “MAH​ ចុះ​ចេញ​”​ ដែល​សំដៅ​ទៅ​លើ​មេដឹកនាំ​របប​យោធា​លោក​ឧត្តមសេនីយ៍​ Min​ Aung​ Hlaing​ ត្រូវ​បាន​គេ​ឃើញ​មាន​ឆ្លាក់​នៅ​លើ​ស៊ុត​នៅ​ក្នុង​រូបថត​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​

​បណ្ឌិត​ Sasa​ ជា​ប្រ​សិត​អន្តរជាតិ​មួយ​រូប​របស់​រដ្ឋាភិបាល​ស៊ី​វិល​ដែល​បាន​បណ្តេញ​ចេញពី​ដំណែង​ បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ “​ពិធីបុណ្យ​ Easter​ សម្រាប់​អនាគត​ ហើយ​ប្រជាជន​មី​យ៉ា​ន់​ម៉ា​ទាំងអស់​នឹង​មាន​អនាគត​ដ៏​ត្រចះត្រចង់​មួយ​នៅ​ក្នុង​លទ្ធិប្រជាធិបតេយ្យ​កណ្តាល​”​ ។​

​បណ្ឌិត​ Sasa​ គឺជា​សមាជិក​នៃ​ជនជាតិភាគតិច​ដែល​កាន់សាសនា​គ្រិស្ត​ដ៏​ធំ​ ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​ដែល​មាន​ កាន់សាសនា​ព្រះពុទ្ធ​លើសលប់​។​

A person displays eggs, decorated with messages in support of protesters demonstrating against the military coup, in Yangon’s Mingalar Taungnyunt township on April 4, 2021, to coincide with Easter Sunday. (Photo by STR / AFP)

​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​លោកស្រី​ Aung​ San​ Suu​ Kyi​ រួម​មានការ​តវ៉ា​ដែល​ជា​យុទ្ធនាការ​កូដកម្ម​ និង​សកម្មភាព​បះបោរ​មិនធម្មតា​ដែល​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​។​ រូបភាព​ដែល​បាន​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​បាន​បង្ហាញ​ថា​យុវជន​នៅ​ក្នុង​ទីក្រុង​ Yangon​ បាន​ចែក​ស៊ុត​ដែល​បាន​ឆ្លាក់​សារ​តវ៉ា​ទាំងនោះ​ ៕

មតិយោបល់