ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ការិយាល័យគ្រប់គ្រងសន្តិសុខឯកជន និងមូលដ្ឋានខណ្ឌ សែនសុខ បានសហការជាមួយនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជននអគ្គស្នងការនគរបាលជាតិបានចុះស្រាវជ្រាវដកពិសោធន៍ ប្រព័ន្ធសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាព របស់បូរី ភ្នំពេញថ្មី មាន១គោលដៅ មានសន្តិសុខឯកជន ៥៧ នាក់ អត់ច្បាប់ និងទីតាំង ភូមិបឹងរាំសង្កាត់ទួលសង្កែរ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងគោលដៅទី២ នៅចំណុចបុរីអង្គរភ្នំពេញ ពិនិត្យឃើញមានសន្តិសុខឯកជន៣១នាក់អត់ច្បាប់។
ករណីខាងលើបានណែនាំ ទុកពេលឲ្យម្ចាស់បុរី មកដាក់ពាក្យអនុញ្ញាតិឲ្យបានត្រឹមត្រូវរយៈពេល១ខែ ៕
ព័ត៌មានជាតិ
មតិយោបល់