ព័ត៌មានជាតិ

រថយន្តស៊រីទំនេីបមួយគ្រឿង បេីកបុករះរ៉ឺម៉កកង់បីជាច្រើនគ្រឿង បណ្ដាលឲ្យមនុស្សរបួសធ្ងន់ស្រាល ២នាក់

ភ្នំពេញ: បុរសជាជនជាតិចិនម្នាក់បើកបររថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកប៊ែនលី (BENLY) បុករះរឺម៉កកង់បីខ្មែរ ៤គ្រឿង បណ្តាលឲ្យអ្នកបេីកបររឺម៉កកង់បីរងរបួសធ្ងន់ និងស្រាលចំនួន ២នាក់។

ហេតុការណ៍នេះ កេីតឡេីងនៅវេលាម៉ោង ៨និង១០នាទីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២២ តាមបណ្តោយផ្លូវព្រះស៊ីសុវត្តិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រពភពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេឃេីញរថយន្តស៊េរឺទំនេីបមួយគ្រឿង ពណ៌ខ្មៅ ម៉ាកប៊ែលី ពាក់ស្លាកលេខ មណ្ឌលគិរី 2B-8889 បេីកបរដោយជនជាតិចិន និងអ្នករួមដំណេីរម្នាក់ជាស្ត្រីជនជាតិខ្មែរ បេីកបរក្នុងិសដៅពីត្បូងមកជេីង ក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុចកេីតហេតុក៏រេចង្កូតបុករះរ៉ឺម៉កកង់បីខ្មែរចំនួន ៤គ្រឿង កង់០១គ្រឿង និងខូចខាតទ្វារផ្ទះ១ បណ្តាលឲ្យមនុស្សម្នាក់របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ និងម្នាក់ទៀតរបួសស្រាល ចំណែកអ្នកបេីកបរត្រូវបានឃាត់ខ្លួន។

ក្រោយពេលកេីតហេតុកម្លាំងនគរបាលមូលដ្ឋាន បានចុះមកដល់ពិនិត្យរួចរាយការណ៍ទៅជំនាញចរាចរណ៍ក្រុង ចុះមកធ្វេីការវាស់វែងស្ទូចយកវត្ថុតាងទៅរកស្សាទុក ដេីម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់