កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ១២រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៨និង៣០នាទី មានករណីធ្វើអោយខូចខាត ដោយចេតនា នៅចំណុចក្នុងអគារវប្បធម៌ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ វង្ស សុជាតិតា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ-សង្កាត់កើតហេតុ។
ចំណែកជនសង្ស័យឈ្មោះ មឿន ហុងម៉េង ភេទប្រុស ជនជាតិខ្មែរ អាយុ១៩ឆ្នាំ ទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅខេត្តកណ្តាល ឃាត់ខ្លួន) ។
សម្ភារ:ខូចខាត៖ បែកបាក់កុងទ័រម៉ូតូ និងបែកអេក្រង់ទូរស័ព្ទចំនួនមួយ ។
នៅមុនពេលកើតហេតុ ជនសង្ស័យបានស្រលាញ់គ្នាជាមួយជនរងគ្រោះជាង៦ខែមកហើយ និងរស់នៅជាមួយគ្នាដូចប្តីប្រពន្ធ តែក្រោយមកដោយជនរងគ្រោះបានប្រាប់ជនសង្ស័យអោយឪពុកម្តាយចូលស្តីដណ្តឹង តែជនសង្ស័យចេះតែគេចវេះរហូត ទើបមកដល់ថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានឈ្លោះប្រកែកជាមួយជនរងគ្រោះ ហើយជនសង្ស័យ ក៏បានយកដៃវាយម៉ូតូ របស់ជនរងគ្រោះ បណ្តាលអោយបែកកុងទ័រ បន្ទាប់មកជនរងគ្រោះ ក៏បានទៅប្រតាយប្រតប់ជាមួយជនសង្ស័យ បណ្តាយអោយជ្រុះទូរស័ព្ទរបស់ខ្លួន ហើយបែកអេក្រង់ទូរស័ព្ទតែម្តង ។
ក្រោយមកដោយជនរងគ្រោះមិនសុខចិត្ត ក៏បានទៅដាក់ពាក្យប្តឹងសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅ អោយចុះមកឃាត់ខ្លួនជនសង្ស័យ ចាត់ការតាមនិតិវិធីតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់កាតាមនីតិវិធីច្បាប់៕
មតិយោបល់