ព័ត៌មានជាតិ

ស្រវឹងជិះម៉ូតូលឿនខ្លាំងពេក បុកស្ត្រីម្នាក់កំពុងដើរឆ្លងផ្លូវ ស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ

កំពង់ធំៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូបើកបុកអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ បណ្តាលឲ្យស្លាប់ស្ត្រីម្នាក់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ លើកំណាត់ផ្លូវលំក្រាលកៅស៊ូ ភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកថ្មើរជើងឆ្លងកាត់ផ្លូវពីលិចទៅកើត ដែលត្រូវម៉ូតូបុកស្លាប់មាន ឈ្មោះ លូង ឡៃ ភេទស្រី អាយុ៥៧ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ (ស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ)។ ចំណែកម៉ូតូបង្កម៉ាកSUZUKI Smash ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរផ្លូវត្រង់ពីត្បូងទៅជើង ដោយឈ្មោះ អ៊ុន ពេជ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិអណ្តោត ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ បណ្តាលឲ្យរបួសស្រាល ហើយត្រូវបានសមត្ថកិច្ចនាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។

ក្រោយកើតហេតុសមត្ថកិច្ចបានវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ រង់ចាំដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់។

ចំណែកមូលហេតុបឋមបង្កឡើងដោយអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ ខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបរម៉ូតូមានល្បឿនលឿនក្នុងស្ថានភាពស្រវឹងដែលមានជាតិអាល់កុលកម្រិត០,៨១មីលីក្រាម/មួយលីត្រខ្យល់៕

មតិយោបល់