ព័ត៌មានជាតិ

ការ​លក់​រាយ​ក្នុង​ប្រទេស​ចិន​ស្ទុះ​ឡើង​ក្នុង​ខែ​វិច្ឆិកា​

ចិន៖ការ​លក់​រាយ​នៅ​ក្នុង​ប្រទេស​ចិន​បាន​កើន​ឡើង​ ១៣.៧​ភាគរយ​ នៅ​ក្នុង​ខែ​វិច្ឆិកា​ បើ​ធៀប​នឹង​ឆ្នាំ​មុន​ដោយ​​បាន​​កើន​ឡើង​ពី​ ១៣.៣​ភាគរយ​ កាល​ពី​ខែ​តុលា​​។​ នេះ​បើ​យោង​តាម​ការិយាល័យ​ស្ថិតិ​ជាតិ​ឲ្យ​ដឹង​នៅ​ថ្ងៃ​​អង្គា​រ​​ម្សិលមិញ។​

ការិយាល័យជាតិបានបង្ហាញឲ្យដឹងទៀតថា ការលក់រាយនៅក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ ២០១៣​កើន​​ឡើង​ ​១៣​ភាគរយ​ មាន​ទឹក​ប្រាក់​ចំនួន​ ៣,៤៨​ពាន់ពាន់​លាន​ដុល្លារ​អាមេរិក។​ ការចំណាយ​នៅតាម​ទីក្រុង​​គិត​​ជា​ទឹក​ប្រាក់​មាន​ចំនួន​ ១,៨២​ពាន់ពាន់​លាន​យន់​ នៅ​ក្នុង​ខែ​វិច្ឆិកា​ ដោយ​បាន​កើន​ឡើង​ ១៣.៦​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​មុន​ ខណៈ​ដែល​ការ​ចំណាយ​នៅ​តាម​ទី​ប្រជុំជន​មាន​ចំនួន​ ២៨០,៨​ពាន់លានយន់​ ដោយ​​កើន​​ឡើង​ ១៤.៨​ភាគរយ​ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។​

ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងនៅថ្ងៃចន្ទកន្លងទៅនេះថា ការលក់រាយនៅក្នុងប្រទេសចិន​នឹង​កើន​ឡើង​​​ជា​ង ១៣ភាគរយ​ បើ​ធៀប​នឹង​ទៅ​ឆ្នាំ​មុន៕​

china retail sale

មតិយោបល់