ព័ត៌មានជាតិ

Update៖ ផ្ទុះក្បាលគ្រាប់១០៥មីលីម៉ែត្រសល់ពីសម័យសង្គ្រាម ស្លាប់និងរបួសមនុស្សចំនួន១០នាក់ នៅស្រុកត្បូងឃ្មុំ

ត្បូងឃ្មុំៈ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចរោងចក្ររបស់ឈ្មោះម៉ាត់ សារី ភេទប្រុស ជាប់មាត់ទន្លេមេគង្គ(កន្លែងកម្មករលេងអួនម៉ាញ់) ស្ថិតនៅភូមិព្រែកតូច ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានករណីផ្ទុះក្បាលគ្រាប់១០៥មីលីម៉ែត្រសល់ពីសម័យសង្គ្រាម បណ្តាលឲ្យ ស្លាប់និងរបួសមនុស្សចំនួន១០នាក់។

ករណីនេះកើតឡើងខណៈដែលឈ្មោះ ម៉ាត់ សុះ ភេទប្រុស អាយុ៦០ឆ្នាំ ជាតិខ្មែរឥស្លាម មានស្រុកកំណើតភូមិទួលពន្លៃ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ស្នាក់នៅលេងអួនម៉ាញ់) បានយកក្បាលគ្រាប់១០៥មីលីម៉ែត្រដុតរំលាយកសំណរធ្វើជើងអួន ឆៃរ៉ា បណ្ដាលឲ្យផ្ទុះ ធ្វើឲ្យមនុស្សរងរបួសធ្ងន់ចំនួន៩នាក់ និងស្លាប់ម្នាក់ឈ្មោះ វ៉ាន់ គា ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរឥស្លាម នៅភូមិកើតហេតុខាងលើ ដោយអំបែងគ្រាប់ផ្លោងទៅចំក្បាលបណ្ដាលឲ្យស្លាប់នៅនឹងកន្លែង ខណ:ដែលជនរងគ្រោះកំពុងអង្គុយអាំងត្រីហូបបាយជាមួយប្រពន្ធកូននៅផ្ទះរបស់ខ្លួន។

ចំនួនអ្នករបួសរួមមាន៖
១.ម៉ាត់ សុះ ភេទប្រុស អាយុ៦០ឆ្នាំ ជាតិខ្មែរឥស្លាម ភូមិទួលពន្លៃ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំរបួសធ្ងន់ ដឹកទៅសង្រ្គោះមន្ទីរពេទ្យ7D។
២.ហ៊ីម ហេត ភេទប្រុស អាយុ៥៧ឆ្នាំ ជាតិខ្មែរឥស្លាម ភូមិព្រែកតូច ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ របួសធ្ងន់ដឹកទៅសង្រ្គោះមន្ទីរពេទ្យខេត្តកំពង់ចាម។
៣.ឈ្មោះ ហេត ស្មីន ភេទប្រុស អាយុ១១ឆ្នាំ ជាតិខ្មែរឥស្លាម ភូមិកើតហេតុរបួស(ស្រាល)ដឹកទៅសង្រ្គោះមន្ទីរពេទ្យខេត្តកំពង់ចាម។
៤.ឈ្មោះ ផុន ហឿន ភេទប្រុស អាយុ ៥៤ឆ្នាំ ជាតិខ្មែរ ភូមិទួលកែវ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំរបួសធ្ងន់ដឹកទៅសង្រ្គោះមន្ទីរពេទ្យខេត្តកំពង់ចាម។
៥.ឈ្មោះ ស៊ុ ធឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ ភូមិទួលកែវ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំរបួស(ធ្ងន់)ដឹកទៅសង្រ្គោះមន្ទីរពេទ្យខេត្តកំពង់ចាម។
៦.ឈ្មោះ ស៊ុន តារា ហៅថាំ ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ ភូមិកែវឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំរបួស(ធ្ងន់)ដឹកទៅសង្រ្គោះមន្ទីរពេទ្យខេត្តកំពង់ចាម។
៧.ឈ្មោះ ណយ ស៊ីងួន ហៅគ្រាល អាយុ៣០ឆ្នាំ ជាតិខ្មែរភូមិទួលកែវ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំរបួស (ស្រាល)ដឹកទៅសង្រ្គោះមន្ទីរពេទ្យ7D។
៨.ឈ្មោះឯល អុីភេទប្រុសអាយុ ៥៩ឆ្នាំជាតិឥស្លាមភូមិព្រែកតូចឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំរបួស(ធ្ងន់)មន្ទីរពេទ្យខេត្តកំពង់ចាម។
៩.ឈ្មោះ គង់ អ៊ា ភេទប្រុស អាយុ ៤២ឆ្នាំ ជាតិខ្មែរ ភូមិរការធំ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំរបួស ស្រាល។

បច្ចុប្បន្នជនរងគ្រោះទាំង៩នាក់ខាងលើបាននិងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ចាមនិងមន្ទីរពេទ្យ7D ៕

មតិយោបល់