ព័ត៌មានជាតិ

ស្រីដាត្រូវប៉ូលិសចាប់ហើយ ព្រោះតែមុខរបរមួយនេះ..

ភ្នំពេញ: នគរបាលខណ្ឌដូនពេញបានស្រាវជ្រាវបង្ក្រាបឃាត់ខ្លួននារីសង្ស័យម្នាក់ ឈ្មោះ ស៊ុ​ ស្រីដា អាយុ៣៤ឆ្នាំ មុនរបរមិនប្រាកដ ស្នាក់នៅកន្លែងឃាត់ខ្លួន ចំណុចផ្លូវ៤៩ ក្រុម៤៣​ ភូមិ៨ ​សង្កាត់ផ្សារថ្មីទី៣ កាលពីវេលាម៉ោង​៤​និង​៣០នាទីរសៀលថ្ងៃទី១៤​ ខែមករា ឆ្នាំ២០១៩។

សមត្ថកិច្ចឲ្យដឹងថាដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់លោកសុខ ពេញវុធ អភិបាលនៃគណ:អភិបាលខណ្ឌដូនពេញ អធិការដ្ឋាន និងប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួននារីសង្ស័យម្នាក់ស្ថិតនៅចំណុចទីតាំងខាងលើដកហូតវត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៣កញ្ចប់​ ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៍ប្រើប្រាស់មួយចំនួន។

ក្រោយឃាត់ខ្លួនកម្លាំងជំនាញខណ្ឌនិង ប៉ុស្តិ៍ កសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់