ព័ត៌មានជាតិ

នាយឧត្តមសេនីយ៏ សៅ សុខា ដឹកនាំគណៈប្រតិភូនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធវរៈសេនីយ៍ឯក សរ អេង

ភ្នំពេញៈ នៅថ្ងៃទី០៦ ខែ កក្កដា ឆ្នាំ ២០១៦ ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានដឹកនាំគណៈប្រតិភូនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធសពលោកវរៈសេនីយ៍ឯក សរ អេង នាយរងការិយាល័យ អធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ក្នុងនោះផងដែរ នាយឧត្តមសេនីយ៍ មេបញ្ជាការ បាននាំយកនូវថវិកាចំនួន ៥.០០០.០០០៛ ( ប្រាំលានរៀល ) ចូលរួមរំលែកទុក្ខគ្រួសារសព និងបានជួយចាត់ចែងនូវការខ្វះខាតមួយចំនួនក្នុងពិធីបុណ្យសពផងដែរ៕

មតិយោបល់