ព័ត៌មានជាតិ

រថយន្តដឹកទំនិញរបស់ក្រុមហ៊ុន TRANPORTATION CO.LTD ពន្លះជាមួយម៉ូតូហុងដាសេ១២៥ ពេញទំហឹង របួស២នាក់ប្តីប្រពន្ធ

កោះកុង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តដឹកទំនិញ ម៉ាកហ្វូសូ ពណ៌ប្រផេះ ពាក់ស្លាកលេខ PP.2832 (ចង្កូតស្តាំ) របស់ក្រុមហ៊ុន TRANPORTATION CO.LTD មួយគ្រឿងបើកបរខ្វះការប្រុងប្រយត្ន័ បានបុកជាមួយម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ មណ្ឌលគិរី 1B-4968 បើកបរដោយ២នាក់ប្តីប្រពន្ធ បណ្តាលឲ្យរបួសស្រាល ចំណែករថយន្តបានជ្រុលចង្កូតធ្លាក់ផ្លូវទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង២០នាទីល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ផ្លូវជាតិលេខ៤៨ ភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ត្រូវបានបញ្ជូនទៅព្យាបាលមុខរបួសនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ។ រីឯរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់៕

មតិយោបល់