ព័ត៌មានជាតិ

ចោរអស់លក្ខណ៍លួចម៉ូតូចេញពីខេត្តស្ទឹងត្រែង គេចខ្លួនចូលប្រទេសឡាវ តែត្រូវសមត្ថកិច្ចប្រើល្បិចល្បូងចាប់ខ្លួនបានវិញ

ស្ទឹងត្រែងៈ កាលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ មានករណីបាត់ម៉ូតូ១គ្រឿង នៅភូមិខាំភោគ ឃុំព្រែកមាស ស្រុកសៀមប៉ាង ដោយជនរងគ្រោះចតម៉ូតូទុកក្រោមផ្ទះ ហើយមិនបានដកសោទុក។

ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍រដ្ឋបាលបានចុះស្រាវជ្រាវ និងទទួលព័ត៌មានថា ជនសង្ស័យបានលួចយកជិះចូលទៅលាក់ខ្លួននៅទឹកដីប្រទេសឡាវ ទើបកម្លាំងជំនាញបានឲ្យមិត្តភក្តិជនសង្ស័យ ល្បួងបបួលជនសង្ស័យនោះឲ្យឆ្លងមកទឹកដីខ្មែរវិញដើម្បីនាំគ្នាដើរលេង ពេលនោះកម្លាំងសមត្ថកិច្ចបានសហការជាមួយកម្លាំងប៉ុស្តិ៍វរៈព្រំដែន៧០១ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ថា មី វិល័យ ហៅស៊ឹងតេ អាយុ២១ឆ្នាំ ជនជាតិខ្មែរ រួមវត្ថុតាងម៉ូតូ១គ្រឿង បញ្ជូនមកអធិការដ្ឋានដើម្បីកសាងនីតិវិធីបញ្ជូនទៅស្នងការដ្ឋានចាត់ការបន្ត។

ក្មុងនោះកម្លាំងជំនាញក៏បានប្រគល់ម៉ូតូដែលជាវត្ថុតាងជូនម្ចាស់ដើមវិញផងដែរ ដែលមានឈ្មោះ ដន ឡាយ អាយុ២៨ឆ្នាំ ហើយសូមពុកម៉ែបងប្អូនមានការប្រុងប្រយត្ន័ខ្ពស់កុំធ្វេសប្រហែស ចតម៉ូតូ រថយន្តទាំងមិនដកយកសោរទុក៕

មតិយោបល់