អាមេរិកៈ ការវាយតម្លៃរបស់មន្ទីរបញ្ចកោណ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ បានរកឃើញថា ប្រទេសចិន កំពុងស្ថិតនៅលើមូលដ្ឋានឈានមុខនៃប្រព័ន្ធអាវុធមួយចំនួន នៅលើពិភពលោក ហើយក្នុងករណីខ្លះ របបនេះ មានបច្ចេកវិទ្យាអាវុធលើសគូប្រជែងរបស់ខ្លួនរួចទៅហើយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។
របាយការណ៍នេះត្រូវបានចេញផ្សាយ ដោយភ្នាក់ងារស៊ើបអង្កេតការពារជាតិ និយាយថា រដ្ឋាភិបាលក្រុងប៉េកាំង បានបង្កើតនូវវិធានការយោធាដ៏ធំធេង ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយដោយសារតែច្បាប់ ក្នុងស្រុកបានបង្ខំឲ្យដៃគូបរទេស ធ្វើការបកស្រាយពីអាថ៌កំបាំងនៃបច្ចេកវិទ្យានេះ ដើម្បីឲ្យចិនទទួលបានទីផ្សារធំទូលាយ។
ជាលទ្ធផលនៃការទទួលបានពីបច្ចេកវិទ្យា តាមរយៈគ្រប់មធ្យោបាយ ដែលអាចធ្វើទៅបាន ចិននៅពេលនេះ កំពុងឈានមុខគេលើបច្ចេកវិទ្យាជាច្រើន រួមទាំងការរចនាម៉ូដនាវាចររបស់ខ្លួន ដែលផ្ទុកមីស៊ីលរយៈចម្ងាយមធ្យម និងព្រមទាំងអាវុធលឿនជាងសំទ្បេង។
របាយការណ៍ខាងលើ មានចំណងជើងថា «កម្លាំងយោធាចិន» ដោយបានសរសេរថា «លទ្ធផលនៃវិធីសាស្រ្តចម្រុះ បាននាំឲ្យទទួលបានបច្ចេកវិទ្យានេះ គឺ PLA (កងទ័ពរំដោះប្រជាជនចិន) មានប្រព័ន្ធអាវុធទំនើបៗ មួយចំនួនឈានមុខគេ នៅក្នុងពិភពលោក»៕
មតិយោបល់