ព័ត៌មានជាតិ

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ លួច​ដែក​អ៊ុយ​ស៊ី​រ៉េ​ នៅ​ការដ្ឋាន​សំណង់​បុរី​ប៉េង​ហួត!

ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យ​ម្នាក់​ ជា​កម្មករ​បើក​គ្រឿងចក្រ​នៅ​ក្នុង​ការដ្ឋាន​ សំណង់​បុរី​ប៉េង​ហួត​ បាន​លួច​ដែក​អ៊ុយ​ស៊ី​រ៉េ​ នៅ​ក្នុង​ការដ្ឋាន​សំណង់​បុរី​ប៉េង​ហួត​ ផ្លូវជាតិ​លេខ​១​ ភូមិ​បឹង​ឈូក​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ នៅ​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០១៩ ​វេលា​ម៉ោង​២០​និង​៣០​នាទី​​។​

តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ទទួល​បណ្តឹង​ពី​ឈ្មោះ​ ផៃ​ សុខ​លី​ អាយុ​៣៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ សន្តិសុខ​ ស្នាក់​នៅ​ភូមិ​បឹង​ឈូក​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ កម្លាំង​សមត្ថកិច្ច​បាន​ ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ និង​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​ ដែក​អ៊ុយ​ស៊ី​រ៉េ​ ចំនួន​០៨​ដើម​ ក៏​ឃាត់ខ្លួន​តែ​ម្តង​ ។​

ជនសង្ស័យ​ឈ្មោះ​ ឃឹម​ សុ​ភ័​ណ្ឌ​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ បើកបរ​គ្រឿងចក្រ​ ស្នាក់​នៅ​ការដ្ឋាន​ខាងលើ​។​

​ហេតុការណ៍​ ៖​ នៅ​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២០​និង​៣០​នាទី​ ជនសង្ស័យ​ដែល​ជា​កម្មករ​បើក​គ្រឿងចក្រ​នៅ​ក្នុង​ការដ្ឋាន​សំ​ ណ​ង់​បុរី​ប៉េង​ហួត​ខាងលើ​ បាន​លួច​ដែក​អ៊ុយ​ស៊ី​រ៉េ​ចំនួន​០៨​ដើម​ ច្រកចូល​បាវ​ដាក់​លើ​ម៉ូតូ​ម៉ាក​ ហុងដា​គុប​ជ្រុង​សេ​៩០​ ពណ៌​ទឹកប៊ិច​ ស្លាក​ លេខ​ ព​-២០៧៧​ ភ​.​ព​១​ ជិះ​ចេញ​មក​ដល់​ក្លោ​ង​ទ្វារ​បុរី​ប៉េង​ហួត​ ក៏​ត្រូវ​បាន​សន្តិសុខ​ឃាត់​ត្រួតពិនិត្យ​ឃើញ​ដែក​អ៊ុយ​ស៊ី​រ៉េ​ចំនួន​៨​ដើម​ លាក់​ក្នុង​បាវ​ ក៏​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់​៕

មតិយោបល់