កំពង់ធំៈ នៅថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៨និង៣០នាទី ចំណុចស្រះទឹក ភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០១លើក។
ជនរងគ្រោះឈ្មោះ ជាតិ សុវណ្ណប៊ុនណា ភេទប្រុស អាយុ ១៧ឆ្នាំ។
មូលហេតុ៖ ជនរងគ្រោះដើររអិលជើងធ្លាក់ទឹកស្រះ បណ្តាលឱ្យលង់ស្លាប់ (មានសតិមិនគ្រប់)។
ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់