ផ្ទះ ព័ត៌មានជាតិ បុរសម្នាក់ជិះ...

បុរសម្នាក់ជិះម៉ូតូ ត្រូវរថយន្តបុកពីក្រោយរបួសធ្ងន់

0

រតនគីរី: បុរសម្នាក់ជិះម៉ូតូ ត្រូវរថយន្តបុកពីក្រោយពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់បាក់ស្មងជើងខាងឆ្វេងនៅស្រុកលំផាត់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៥និង៤០នាទីល្ងាច នៅចំណុចមុខផ្ទះឈ្មោះ ញ៉ាង រុណ លើកំណាត់ផ្លូវជាតិលេខ៧៦ ស្ថិតនៅភូមិកាទៀង ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ដម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AD-7016 បើកបរស្របទិសគ្នាពីត្បូងទៅជើង ទៅបុកនឹងម៉ូតូម៉ាកC100 ពណ៌ស្លាទុំ ផលិតនៅប្រទេសកូរ៉េ ពាក់ស្លាកលេខ រតនគិរី 1A-9020 បណ្តាលឲ្យរបួសធ្ងន់ម្នាក់ បាក់ស្មងជើងខាងឆ្វេង។

សមត្ថកិច្ចបន្តថា ជនរងគ្រោះឈ្មោះ ញាក់ កន្ត្រៃ អាយុ៤៩ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ មានទីលំនៅភូមិកើតហេតុខាងលើ ជិះម៉ូតូម៉ាកសងកូរ៉េម្នាក់ឯងរបួសធ្ងន់។ ចំណែកជនបង្កបើកបររថយន្ដ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ឃើញសភាពមិនស្រួលម្ចាស់រថយន្តក៏ចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង។

រថយន្ត និងម៉ូតូសមត្ថកិច្ចចរាចរណ៍ បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីបន្ត
ដោយឡែកជនរងគ្រោះបានដឹកតាមរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តទៅមន្ទីពេទ្យបង្អែកខេត្តរតនគិរី៕

បុរសម្នាក់ជិះម៉ូតូ ត្រូវរថយន្តបុក

បុរសម្នាក់ជិះម៉ូតូ ត្រូវរថយន្តបុក

បុរសម្នាក់ជិះម៉ូតូ ត្រូវរថយន្តបុក

បុរសម្នាក់ជិះម៉ូតូ ត្រូវរថយន្តបុក

បុរសម្នាក់ជិះម៉ូតូ ត្រូវរថយន្តបុក

Loading...