ភ្នំពេញៈ កាលពីវេលាម៉ោង១១ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ កម្លាំងជំនាញរបស់ការិយាល័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវសុកហុក សង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលពាក់ព័ន្ធប្រព្រឹត្តបទល្មើស ចំនួន៣ករណី៖ ១ករណីអំពើលួច ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត ២០១៤ មិនចាំស្លាកលេខ ប្រព្រឹត្តនៅចំណុចផ្សារសំរោង ផ្លូវជាតិលេខ៦៨ សង្កាត់ សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ២០និង ០០ នាទី។ ទី២អំពើលួច (ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ1HK-0762 ប្រព្រឹត្តនៅចំណុចក្បែរវត្តមិនស្គាល់ឈ្មោះ ស្ថិតនៅផ្លូវជាតិលេខ៦ ចេញពីទីរួមខេត្តកំពង់ធំ នៅថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង ០១ និង ១០ នាទី រំលងអាធ្រាត។ និងទី៣-អំពើប្រើប្រាស់ស្លាកលេខម៉ូតូក្លែង (ស្លាកលេខ ភ្នំពេញ1HK-0762 និងស្លាកលេខ កំពង់ចាម1U-9578 ប្រព្រឹត្តនៅចំណុចផ្លួវសុកហុក សង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង ១១ និង ០០ នាទី
និងចាប់យកម៉ូតូទាំង២គ្រឿង បញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ មាន ៖
ជនសង្ស័យឈ្មោះ ថេត រ៉េត ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅ មិនពិតប្រាកដ។
វត្ថុតាងចាប់យក៖ ម៉ូតូហុងដាហ្ស៊ូម័រ ពណ៌ស លាយខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ កំពង់ចាម1U-9578 ,ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ1HK-0762 ,មួកសុវត្ថិភាព ពណ៌ ស ចំនួន១។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
មតិយោបល់