ព័ត៌មានជាតិ

ផឹកអស់១លីត្រកន្លះ ព្រឹកឡើងស្រាប់តែដេកស្លាប់..!

កណ្តាលៈ ​​កាលពីវេលាម៉ោង៦និង៤០នាទី ថ្ងៃ‌ទី​១​៤ ខែមករា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ខ្យល់គដេកស្លាប់ នៅក្នុងភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល​។

ជនរងគ្រោះ‌មានឈ្មោះ ឃៀង រ៉ាវុធ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល​។

តាមការបំភ្លឺរបស់ឈ្មោះ ឃៀង រ៉ាស៊ី ភេទស្រី អាយុ​១៨​ឆ្នាំ មុខរបរសិស្ស ជាប្អូនបង្កើតជនរងគ្រោះបានឲ្យដឹងថាកាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ
២០១៩ វេលាម៉ោង១៧និង៣០នាទី ជនរងគ្រោះបានអង្គុយផឹកស្រានៅលើគ្រែមុខផ្ទះជាមួយមិត្តភក្តិ៣នាក់ ផឹកស្រាអស់ចំនួន១.៥០ លីត្រ ដល់ម៉ោង២០.០០នាទីយប់ ក៏បានបែកគ្នាទៅផ្ទះអស់ទៅ។ ចំណែកជនរងគ្រោះ បានហូបបាយរួចដេកនៅលើគ្រែក្រោមផ្ទះរហូតភ្លឺ លុះព្រឹកឡើងថ្ងៃទី១៤.០១.២០១៩ វេលាម៉ោង​៦​និង៤០នាទី ឈ្មោះ ឃៀង រ៉ាស៊ី​(ប្អូន)បានក្រោកពីដំណេក ចុះមកងូតទឹក និងស្លៀកសម្លៀក បំពាក់ទៅរៀនក៏បានទៅដាស់បងប្រុស ឲ្យក្រោកពីដំណេកដើម្បីទៅធ្វើការ តែមិនព្រមក្រោក ក៏បានទៅស្ទាបដង្ហើមមើល ទើបដឹងថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ រួចក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរសហការជាមួយផ្នែកជំនាញ អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យឃុំ និងក្រុមគ្រួសារធ្វើការពិនិត្យសាកសព និងបានបញ្ជាក់ថាសាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ ។

ការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយសារខ្យល់គ។ សពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់