ព័ត៌មានជាតិ

ឈាមស្រែក ស្បែកហៅ! ចាប់បានហើយឃាតកដៃឆៅ ដែលប្លន់​សម្លាប់ស្ត្រី​អ្នក​រាប់​លុយ​យក​ទ្រព្យសម្បត្តិ​ នៅ​ស្រុក​កណ្តាលស្ទឹង

​កណ្តាលៈ នៅថ្ងៃទី១៧​ ខែមករា ឆ្នាំ២០១៩ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​ខេត្តកំពង់ធំ ​ធ្វើការ​បង្ក្រាប​ចាប់បាន​ចោរ​ស្រី​ដៃ​ឆៅ​ដែលប្លន់​ស្ត្រី​អ្នក​រាប់​លុយ យក​ទ្រព្យសម្បត្តិ​រួច​សម្លាប់​ចោល​នៅ​ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល នៅ​ចំណុច​ភូមិ​កំពង់​សំរោង ឃុំ​ស្រ​យ៉ូ​វ ស្រុក​ស្ទឹង​សែន ខេត្តកំពង់ធំ​។

ជនសង្ស័យមានឈ្មោះ សុខ ចាន់​ថា ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​បឹង ឃុំ​រកា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។ ស្ត្រី​រង​គ្រោះ​ឈ្មោះ ឈុ​ន ទូ អាយុ​៥៦​ឆ្នាំ មុខរបរ​មេផ្ទះ មានស្រុក​កំណើត​ស្ថិត​នៅ​ឃុំ​ស្រែអំបិល ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង​ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​បឹង ឃុំ​រកា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។

​​គួររំលឹកផងដែរថា ​កាលពីវេលាម៉ោង ៥ និង១០នាទីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ មានករណីឃាតកម្មមួយ នៅចំណុចក្នុងបន្ទប់ផ្ទះជនរងគ្រោះ ភូមិបឹង ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ សមត្ថកិច្ចបានឲ្យដឹងថា តាមការបំភ្លឺប្ដីរបស់ជនរងគ្រោះ ឈ្មោះ វង្ស សម្បត្តិ អាយុ ៥៤ឆ្នាំ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០៦ និង០០នាទីព្រឹក គាត់បានទៅធ្វើការ ដោយជនរងគ្រោះជាប្រពន្ធ នៅផ្ទះតែម្នាក់ឯង បន្ទាប់មកនៅវេលាម៉ោង ៥ និង១៥នាទីល្ងាច ប្ដីជនរងគ្រោះបានត្រឡប់មកដល់ផ្ទះ ពេលនោះក៏ឃើញទ្វារខាងមុខបើកចំហរ បានឈប់ម៉ូតូ រួចក៏អូសម៉ូតូចូលទៅក្នុងផ្ទះ ហើយដើរទៅផ្ទះបាយខាងក្រោយ បន្ទាប់មកបានដើរទៅកាត់សក់ តែមិនបានកាត់សក់ទេ ព្រោះជាងជាប់រវល់ រួចប្ដីជនរងគ្រោះ បានដើរត្រឡប់មកផ្ទះវិញ ហើយក៏បានបើកទ្វារបន្ទប់មើលឃើញជនរងគ្រោះដេកដួល ទៅនឹងការ៉ូរួចបានបីត្រកងជនគ្រោះមកក្រៅ ទើបដឹងថាជនរងគ្រោះស្លាប់បាត់ទៅហើយ ក៏រាយការណ៍មកសមត្ថកិច្ច។

សម្ភារបាត់បង់៖
– ប្រាក់ដុល្លារ ៣ម៉ឺនដុល្លារ
– ប្រាក់រៀល ២ លានរៀល
– ខ្សែ.កមាស ២ ខ្សែទម្ងន់២ តម្លឹង
– ចិញ្ចៀនមាស ១ វង់ ៥ជី
– ខ្សែ ដៃមាស១ ខ្សែ ១ជី ៕

មតិយោបល់