ព័ត៌មានជាតិ

លាន់រំជួលទឹក! បាឡាស្មាច់បំពាក់ម៉ាស៊ីន២គ្រឿង​បុកគ្នាពេញទំហឹង ស្លាប់ម្នាក់មួយរំពេច នៅកំពង់ឆ្នាំង

កំពង់ឆ្នាំង: សមត្ថកិច្ចបានប្រាប់ Post News ថា នៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ផ្លូវទឹកដោយមានបាឡាស្មាច់បំពាក់ម៉ាស៊ីន២គ្រឿង​បុកគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់(អ្នកបើកបាឡាស្មាច់បំពាក់ម៉ាស៊ីនទាំង២គ្រឿងជាបងប្អូនជីដូនមួយនិងគ្នា) នៅចំណុចព្រែកកោះកញ្ឆា ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង​។​

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យ និងនាំយកវត្ថុតាងទាំង២គ្រឿងមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ព្រះគគីរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវីធីច្បាប់។ ចំណែក​​សាកសព​ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់