ព័ត៌មានជាតិ

យុវជន២នាក់ ជិះម៉ូតូលឿនពេក ធ្លាក់ចូលស្ពាន បាក់.កស្លាប់មួយរំពេច

​តាកែវ: នៅវេលាម៉ោង១១និង១០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ មុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ជិះម៉ូតូលឿនធ្លាក់ចូលស្ពានថ្ម បណ្តាលឲ្យស្លាប់២នាក់ នៅលើផ្លូវក្រាលកៅស៊ូ ភូមិក្រាំងធ្នង់ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ តេង ផានិត្យ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កសិករ រស់នៅភូមិស្រីប្រសើរ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ(ជាអ្នកបើកម៉ូតូ បានស្លាប់នៅនឹងកន្លែង)។ និងអ្នករួមដំណើរឈ្មោះ សុខ វណ្ណនុត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឃុំជាមួយគ្នា(បានស្លាប់នៅនឹងកន្លែង)។

ចំករណីនេះ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យ រួចបានប្រគល់សាកសពជនរងគ្រោះឲ្យ​ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់