បន្ទាយមានជ័យៈ កាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ កម្លាំងវរៈសេនាការពារព្រំដែនគោក៩១១ ប៉ុស្តិ៍ព្រៃគប់បានល្បាតប្រទះឃើញមុខសញ្ញា សង្ស័យម្នាក់ក៏សុំត្រួតពិនិត្យ ហើយរកឃើញម្សៅក្រាមពណ៌សថ្លា ចំនួន១កូនថង់តូច។
ជនសង្ស័យមានឈ្មោះ ផាត់ អឿម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅភូមិព្រៃគក់ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពីការសាកសួរជនសង្ស័យរួច ដោយមានការដឹកនាំសម្របសម្រួលពីលោក ព្រះរាជអាជ្ញារង សុខ កែវបណ្ឌិត លុះដល់វេលាម៉ោង៩និង២៥នាទីយប់ថ្ងៃខែឆ្នាំដដែល កម្លាំងមានសមត្ថកិច្ចបានឈានទៅឆែកឆេរផ្ទះជនសង្ស័យឈ្មោះ ទុន សារិទ្ធ ភេទប្រុស និងបានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ក្នុងនោះស្រី២នាក់។
ជនសង្ស័យទាំង៧នាល់ ទី១ឈ្មោះ ទុន សារិទ្ធ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ យោធា,ទី២ឈ្មោះ តេង ប៊ុនទី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងម៉ូតូ ,ទី៣ឈ្មោះ តេង ដូច ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ជាងទូរស័ព្ទស្នាក់ ,ទី៤ឈ្មោះ នី ណារ៉ូ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ គ្មាន អ្នកទាំង៤នាក់ ស្នាក់នៅ ភូមិព្រៃគប់ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទី៥ឈ្មោះ សៅ វណ្ណះ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅភូមិបឺងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ,ទី៦ឈ្មោះអាយុ១៤ឆ្នាំ និងទី៧ឈ្មោះ ស៊ុម ពៅ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងនោះដកហូតបាន ម្សៅក្រាមសថ្លាចំនួន១២កូនថង់តូច,កាំភ្លើងខ្លី១ដើម ម៉ាកberapa ផលិតនៅប្រទេសអ៊ីតាលី បង់ចំនួន១ គ្រាប់ចំនួន១៣គ្រាប់ លេខL88 481Z ពណ៌ទឹកប្រាក់។
បច្ចុប្បន្ន ជនសង្ស័យទាំង៨នាក់ កម្លាំងសមត្ថកិច្ចបាននាំមកអធិការក្រុងដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕
មតិយោបល់