ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនដឹកជញ្ជូន រាជសីហ៍ឡូជីស្ទីត ពន្លះលុចស៊ីស RX៣០០​ បណ្ដាឲ្យមានអ្នករងរបួស និងខូចខាតរថយន្ត

កំពង់ឆ្នាំង: កាលពីវេលាម៉ោង​ ៨និង៤៥នាទី​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តពីរគ្រឿងបុកគ្នា បណ្ដាលឲ្យមានអ្នករងរបួស និងខូចខាតរថយន្តទាំងពីរគ្រឿង នៅចំណុចផ្លូវជាតិលេខ៥​ (​មុខផ្ទះរបស់ឈ្មោះ ព្រហ្ម លាងហួ ) ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦០-៦១ ស្ថិតក្នុងភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

រថយន្តម៉ាក​ ហាន់ដាយ​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ ៣D ៩៨៧៣ (របស់ក្រុមហ៊ុនដឹកជញ្ជូន រាជសីហ៍ឡូជីស្ទីត ) បើកបរដោយឈ្មោះ មុខ វាសនា ភេទប្រុស អាយុ២៣ឆ្នាំ​ ជនជាតិខ្មែរ​ នៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកព្រៃប្រស់ ខេត្តកំពង់ធំ (មានសារធាតុញៀន) និងអ្នករួមដំណើរឈ្មោះ សៀង បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ​ រស់នៅភូមិចំបក់មាស ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល (ជាព្រូ មានសារធាតុញៀន) ធ្វើដំណើរពីជើងទៅត្បូង​ បានបុកជាមួយនឹងរថយន្តម៉ាក លុចស៊ីស RX៣០០​ ពណ៌ស្ករ​ ពាក់ស្លាកលេខបាត់ដំបង ២A ៦៩៩៨ បើកបរដោយឈ្មោះ ហេង គឹមស៊ន ភេទប្រុស​ អាយុ៦២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្មគោល ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង មានអ្នករួមដំណើរឈ្មោះ ហេង យូអ៊ី ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ ជាប្រពន្ធ ធ្វើដំណើរបញ្ច្រាសទិសគ្នា។

ករណីនេះ បណ្តាលឲ្យស្ត្រីម្នាក់ឈ្មោះ ហេង យូអ៊ី​ រងរបួសស្រាល​ និងខូចរថយន្តទាំង០២គ្រឿង​ ព្រមទាំងខូចរបងផ្ទះប្រជាពលរដ្ឋផងដែរ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច បានឲ្យដឹងថា មូលហេតុ បណ្ដាលមកពីភាគីរថយន្តបង្ក ប្រើប្រាស់សារធាតុញៀន៕

មតិយោបល់