ព័ត៌មានជាតិ

រថយន្តហ្វតស្លាកលេខ ភ្នំពេញ 2AI-6553 បុកជាមួយម៉ូតូសង់ បណ្តាលឲ្យបុរសម្នាក់របួសជើង

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាកហ្វត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AI-6553 បើកបរដោយបុរសម្នាក់ បានបុកជាមួយម៉ូតូសង់ បណ្តាលឲ្យបុរសម្នាក់ រងរបួសជើង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង២៥នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវនរោត្តម កែងផ្លូវលេខ១៧២ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយកើតហេតុ ភាគីខាងម្ចាស់រថយន្ត បាននាំបុរសដែលជាអ្នកបើកបរម៉ូតូ ទៅព្យាបាលនៅមន្ទីរពេទ្យ ដើម្បីបញ្ចប់រឿង៕

មតិយោបល់