ព័ត៌មានជាតិ

តើ​ការ​ទទួល​ទាន​ស៊ុ​តច្រើន​ពេក​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អ្វី​ខ្លះ?

ស៊ុត​ជា​ប្រភេទ​អាហារ​ដែល​សម្បូរទៅ​ដោយ​​ជីវ​ជាតិ​ប្រូតេអ៊ីន ប៉ុន្តែ​ប្រសិន​បើ​អ្នក​ញ៉ាំ​ច្រើន​វា​នឹង​ប៉ះ​ពាល់​ដល់​សុខ​ភាព។ មនុស្ស​ជា​ច្រើន​ជឿ​ថា​ស៊ុត​ជា​អាហារ​ដែល​មាន​ជីវ​ជាតិ​បំផុត​សម្រាប់​របប​អាហារ​ប្រចាំ​ថ្ងៃ​ដែល​ងាយ​និង​រំលាយ។ សូម្បី​តែ​កូន​ក្មេង​តូចៗ និង​គ្រួសារ​ជា​ច្រើន​ទៀត​មិន​ចូល​ចិត្ត​ញ៉ាំ​អ្វីក្រៅ​​ស៊ុត​នោះ​ទេ​ ពេល​ខ្លះ​ពួក​​គេ​​អាច​​ញ៉ាំ​​ដល់​ទៅ​​ពី ២ ឬ ៣ គ្រាប់​​ក្នុងមួយ​​ថ្ងៃ​​ ដោយ​​មិន​យល់​ពី​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព​នៅ​ពេល​ទទួល​ទាន​ច្រើន​នោះ​ឡើយ។ អ្នក​មាន​ជម្ងឺ​លើស​ឈាម ទឹក​នោម​ផ្អែម រោគ​ថ្លើម ខ្លាញ់​ក្នុង​ថ្លើម ជម្ងឺ​បេះ​ដូង… គួរ​តែ​តម ឬ​មិន​ត្រូវ​ទទួល​ទាន​ស៊ុត​ច្រើន​ពេក​ទេ​ពី​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ស្ទះសរ​សៃ​ឈាម គាំង​បេះ​ដូង និងស្ទះសរ​សៃ​ឈាម​ខួរ​ក្បាល។ នៅ​ក្នុង​ស៊ុត​មានសារ​ធាតុ លីពីត (សារ​ធាតុ​ខ្លាញ់) កាបូ​អ៊ី​ដ្រាតេ វីតាមីន សារធាតុរ៉ែ អង់​ស៊ីម និង​អរ​ម៉ូន។ នៅ​ក្នុង​ស៊ុត​លឿង​មាន​កូឡេស្តេរ៉ូល​ពី ១.៦ ទៅ ០.៣ ក្រាម។ ដូច្នេះ​ បរិមាណ​កូឡេស្តេរ៉ូល​មាន​នៅ​ក្នុង​ស៊ុត​គ្រប់​ប្រភេទ។ ការ​ទទួល​ទាន​ស៊ុត​ច្រើន​អាច​បណ្តាល​ឲ្យ​កើត​ជម្ងឺ​លើស​ឈាម រាគផ្សេងៗ កើត​រមាស់​។ ម្យ៉ាង​វិញ​ទៀត​អ្នក​ដែល​មាន​ជម្ងឺ​ផ្កាសាយ​នៅ​ពេល​ដែលទទួល​ទាន​ស៊ុត​ស្ងោត​ចូល​ទៅ​ធ្វើ​ឲ្យ​ជម្ងឺ​ផ្កា​សាយ​កាន់​តែ​ធ្ងន​ធ្ងរទៅៗ។ ផ្នែក​ស៊ុតសនៅ​ក្នុង​ស៊ុត​អាំង​ ឬ​ស៊ុត​ចៀន អាច​ជួយ​លាង​សម្អាត​ក្រពះ និង​ពោះ​វៀន​របស់​អ្នក​តែ​ប្រសិន​បើ​មាន​បាក់​តេរី​ក្នុង​ស៊ុត​លឿង​វិញ​វា​នឹង​មិន​អាច​ទៅ​សម្អាត​ក្រពះ ឬ​ពោះ​វៀន​របស់​អ្នក​បានទេ។ លើស​ពី​នេះ​ទៅ​ទៀត ការ​ស្ងោ​ស៊ុត​នៅ​សីតុណ្ហភាព​ខ្ពស់ វា​អាច​នឹង​បំផ្លាញ​វីតាមីន​ដែល​មាន​នៅ​ក្នុង​ស៊ុត​ដូច​ជា​វីតាមីន B1 B2…។
1391473224egg
សូមចុចទីនេះដើម្បីមើលប្រភពដើម www.mungkulkar.com សហការ​ជាមួយនឹងគេហទំព័រដំណឹ​ង

មតិយោបល់