ព័ត៌មានជាតិ

នៅស្រុកសៀមប៉ាង! បង្ក្រាបគ្រឿងញៀនបានស្តែងៗ ចំនួន២កញ្ចប់ធំ..

ស្ទឹងត្រែង: ជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនខុសច្បាប់ ត្រូវបានសមត្ថកិច្ចការិយាល័យបង្ក្រាបគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១១និង៤០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិខិក្រោម ឃុំព្រែកមាស​ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ​ ផល​ កុសល​ ភេទប្រុស អាយុ​២៩ឆ្នាំ​ ជនជាតិខ្មែរ​ រស់នៅភូមិបានមួង​ ឃុំសេកុង​ ស្រុកសៀមប៉ាង​ ខេត្តស្ទឹងត្រែង។

ក្នុងនោះដែរ សមត្ថកិច្ចចាប់យកវត្ថុតាងបានរួមមាន ថ្នាំញៀនចំនួន២​ កញ្ចប់ធំមិនទាន់ថ្លឹង (ប្រហែល២​kg)​។

​បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងនៅស្នងការដ្ឋាននគរបាលខេត្តដើម្បីកសាងសុំណុំរឿងតាមនិតិវិធីច្បាប់ និងបញ្ជូនទៅសាលាដំបូងខេត្តវិនិច្ឆ័យទោសតាមច្បាប់៕

មតិយោបល់