ក្រចេះ: លោកអធិការស្រុកសំបូរ បានប្រាប់Post News ថា កាលពីថ្ងៃ១៨ ខែមករា ឆ្នាំ២០១៩ ដោយបានការអនុញ្ញាតពី លោក កែវ សុជាតិ ព្រះរាជអាជ្ញា ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីបាញ់គំរាមដោយអាវុធកែច្នៃជាង១០គ្រាប់ នៅភូមិរលួស ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ។
ជនសង្ស័យឈ្មោះ កូប រ៉នី ភេទប្រុស អាយុ៤៨ឆ្នាំ ក្រោយត្រួតពិនិត្យឆែកឆេរក្នុងផ្ទះ សមត្ថកិច្ចរកឃើញ អាវុធកែច្នៃ១ដើម(ខូច), អាវុធរៀបចំតម្លើង១ដើមទៀត,អាវុធកែច្នៃដែលទើបនឹងប្រើប្រាស់រួច ចំនួន១ដើម និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។
មូលហេតុ មានទំនាស់ ច្រណែននិងការរកស៊ី។ សូមបញ្ជាក់ថា ករណីនេះមិនមានមនុស្សរងរបួសនោះទេ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់