ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់ស្លាប់យ៉ាងរន្ធត់ ក្រោយពី​ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តនិងម៉ូតូ!

​រតនគិរី: កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ នៅលើ​ផ្លូវជាតិលេខ៧៨ ភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង។

​​ជនរងគ្រោះមាន​ឈ្មោះ យ៉យ តុលា ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិទំពួ​ន មុខរបរសិស្ស មា​នទីលំនៅភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុងខេត្តរតនគិរី(ស្លាប់) ជិះម៉ូតូ​ម៉ាកអ៊ិចសិនធ័រ ពណ៌ខ្មៅ អត់ស្លាកលេខ​។ ចំណែករថយន្ត​ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2Q- បើកបរ​​ដោយឈ្មោះ ជា ប៊ុនធី ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឡោមឃុំអណ្តូងមាស ស្រុកអណ្តូងមាស ខេត្តរតនគីរី មុខរបរអ្នករត់តាក់ស៊ី។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខេត្ត បានចុះទៅវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍នៃស្នងការនគរបាលខេត្តដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅឲ្យក្រុមគ្រួសារ​យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់