ព័ត៌មានជាតិ

រយៈពេល​១២​ឆ្នាំកន្លះ បន្ទាប់ពីទទួលទោសនៃការប្រព្រឹត្តបទល្មើសប្លន់ និងប្រើប្រាស់គ្រឿងញៀន ត្រូវបាន​…​!

កំពង់ចាមៈ នៅវេលាម៉ោង​៩​និង​៤០​នាទីព្រឹក នាថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៩ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដារ ទទួលបានលិខិតដោះលែងពីឈ្មោះ វ៉ាន់ ហេង ភេទប្រុស អាយុ ៣១ ឆ្នាំ ស្រុកកំណើតនៅភូមិឆ្ងរកណ្តាល ឃុំដារ ស្រុកមេមត់ ខេត្តកំពង់ចាម ដែលបានចាប់ខ្លួនកាលពីថ្ងៃទី ២០ ខែកក្កដា ២០០៦ ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ ១២ (ដប់ពីរ) ឆ្នាំ ០៦ (ប្រាំមួយ) ខែ ពីបទប្លន់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

បច្ចុប្បន្នជនខាងលើដោះត្រូវបានដោះលែងឲ្យនៅក្រៅឃុំតាមលិខិតលេខ ៣០ ព.គ ចុះថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៩ របស់លោកឧត្តមអគ្គានុរក្ស២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម ដោយអនុវត្តតាមដីកាបង្គាប់ឲ្យដោះលែងលេខ ២៤ ព.ស ចុះថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តកំពង់ចាម មានសិទ្ធរស់នៅមូលដ្ឋាន ឬស្រុកកំណើត និងត្រឡប់ទៅជួបជុំគ្រួសារប្រកបរបរជាប្រជាពលរដ្ឋធម្មតា ។

សូមបញ្ជាក់ជូនថា ៖ ជនខាងលើត្រូវបាននាយប៉ុស្តិ៍ចុះឈ្មោះចូលក្នុងសៀវភៅបញ្ជីគ្រប់គ្រងមុខសញ្ញាប្លន់ និងប្រើប្រាស់គ្រឿងញៀនរួចរាល់ និងឲ្យត្រឡប់ទៅគេហដ្ឋាននៅភូមិឆ្ងរកណ្តាល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ៕

មតិយោបល់