ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបក្លឹបប្រូ​ផ្តល់ទីតាំងឲ្យប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ឃាត់ខ្លួន​ជនជាតិចិន ​វៀតណាម​ ថៃ​ ខ្មែរ និងកូរ៉េ​ ៥៨នាក់​!

ភ្នំពេញ: កាលពីវេលាម៉ោង១២និង១៥នាទីយប់ ​ ឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ កម្លាំងជំនាញ (ក៨)និង(ក៣) នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន និងផ្តល់ទីតាំងឲ្យជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅចំណុចផ្លូវព្រះមុន្នីវង្ស( ក្លឹបប្រូ)ផ្ទះ
លេខ៧៥៧និង៧៥៨ ស្ថិតនៅក្រុម២៦ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ជាលទ្ធផល ឃាត់ខ្លួន​​ជនសង្ស័យ៥៨នាក់(ស្រី២៤) ជនជាតិចិន២៩នាក់ ស្រី៥នាក់ ,ជនជាតិវៀត ណាម ២៣នាក់ ស្រី១៥នាក់,ជនជាតិថៃ​​២នាក់​ស្រី,ជនជាតិខ្មែរ​៣នាក់ ស្រី២នាក់,ជនជាតិកូរ៉េ ០១នាក់ ប្រុស ធ្វើតេស្តទឹកម៉ូត វិជ្ជមាន៥២នាក់ អវិជ្ជមាន​៦នាក់។

បែងប្រភេទជនសង្ស័យ: អនុប្រធានក្រុមហ៊ុនម្នាក់ ជាម្ចាស់ទីតាំង,មេការធំម្នាក់, មេការតូចម្នាក់​ជាអ្នកចាត់ចែង,អ្នកប្រើប្រាស់៥៣នាក់ និងអ្នកកំដរ ​២នាក់។

ចាប់យកវត្ថុតាង : ​អ៊ិចស្តាស៊ីគ្រាប់ទម្ងន់២,០៥ក្រាម, ម្សៅគេតាមីន៦,៥៨ក្រាម និងម្សៅកាហ្វេអ៊ិចស្តាស៊ី ៩៧,០៨ក្រាម។

បញ្ជាក់ផងថា វត្ថុតាងខាងលើនេះ មិនទាន់មានអ្នកទទួលខុសត្រូវទេ ដោយថ្នាំទាំងនេះរាយបាយលើតុ ជ្រុះដី ពួកគេបដិសេធ​ទាំងអស់គ្នា​។

បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ បានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕

មតិយោបល់