ព័ត៌មានជាតិ

អគ្គិភ័យឆេះកន្លែងរក្សាទុកកៅស៊ូកង់រថយន្តចាស់ៗ ផ្អើលសមត្ថកិច្ច ចុះអន្តរាគមន៍

កំពង់ចាម: កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ មានករណីអគ្គិភ័យ ឆាបឆេះកន្លែងរក្សាទុកកៅស៊ូកង់រថយន្តចាស់ៗ នៅចំណុចក្រោយឃ្លាំងស្ថិតក្នុងភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាកម្មសិទ្ធរបស់ឈ្មោះ ជិន សាវ៉ាត ភេទប្រុស អាយុ៤៥ឆ្នាំ ជាតិខ្មែរ។

ក្រោយពីទទួលបានដំណឹងភ្លាម រថយន្តពន្លត់អគ្គិភ័យសមត្ថកិច្ចចំនួន ០៥គ្រឿង ក្នុងនោះរថយន្តរបស់អធិការដ្ឋានស្រុកព្រៃឈរ ចំនួន០២គ្រឿង រថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន០១គ្រឿង រថយន្តអធិការស្រុកកំពង់សៀម ០១គ្រឿង និងរថយន្តអធិការស្រុកជើងព្រៃចំនួន០១គ្រឿង ដោយប្រើប្រាស់អស់ទឹកចំនួន ០៥រថយន្ត ទើបរលត់ទាំងស្រុងនៅវេលាម៉ោង ១២ និង៥០នាទី។

មូលហេតុ បណ្តាលមកពីការឆេះរាលដាលគំនរសំរាមដុតចោល ដោយមិនមានការប្រុងប្រយ័ត្ន។

ករណីនេះ បណ្តាលឲ្យខូចខាតកៅស៊ូកង់រថយន្តចាស់ៗចំនួន ២០តោន ហើយដោយសាររថយន្តពន្លត់អគ្គិភ័យ ទៅជួយអន្តរាគមន៍ទាន់ពេល ហេតុដូចនេះ មិនបង្កឲ្យឆេះរាលដល់ផ្ទះរបស់ប្រជាពលរដ្ឋ និងគ្រោះថ្នាក់ដល់មនុស្សឡើយ៕

មតិយោបល់