ភ្នំពេញៈ នៅថ្ងៃទី២១ មេសា ២០១៧ ការិយាល័យប្រឆាំងការជួញដូរមនុស្ស រាជធានីភ្នំពេញ បានចុះបង្រ្កាបជាក់ស្តែង១ករណី ជួញដូរមនុស្សទៅប្រទេសចិន ដោយឃាត់ខ្លួនជនល្មើស៣នាក់ (ប្រុស២នាក់ជនជាតិចិន) ស្រីម្នាក់ខ្មែរ។ ជួយសង្រ្កោះជនរងគ្រោះស្រី៣នាក់ (អនីតិជនម្នាក់) នៅផ្ទះសំណាក់វាស៊ីនតោន ផ្លូវលេខ១១៨ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ។
នៅថ្ងៃនេះដែលសមត្ថកិច្ចបានឃាត់ខ្លួនមេខ្យល់ម្នាក់ទៀត ភេទស្រី ករណីដូចគា្ន តាមបណ្តឹងរបស់ជនរងគ្រោះដែលបានទៅប្រទេសចិនរួចហើយត្រលប់មកវិញ។ ហើយបានឃើញជនល្មើស បានមកប្តឹង សមត្តកិច្ចបានសុំបើកការអង្កេតបឋម រួចក៏សុំនាំខ្លួនមកសាកសួរនិងឃាត់ខ្លួន។
សរុប២ករណី ជនល្មើស ៤នាក់ ចិន២នាក់ប្រុស និង ស្រី២នាក់ខ្មែរ ជនរងគ្រោះ៣នាក់៕
https://youtu.be/_JHNSzKmSX4
មតិយោបល់