ព័ត៌មានជាតិ

តៃកុងងោកមួយភាំង! រថយន្តរបស់អង្គការវ៉ាយអេត បើកក្រទ្បាប់ធ្លាក់ផ្លូវ នៅកោះកុង

កោះកុង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តមួយគ្រឿង បានបើកក្រទ្បាប់ធ្លាក់ផ្លូវ ដោយខ្លួនឯង នៅវេលាម៉ោង ៥ និង១០នាទីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្ទះយាយគុយទាវ ស្ថិតក្នុងភូមិគគីរជ្រុំ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ។

រថយន្តបង្ករបស់អង្គការវ៉ាយអេត ម៉ាក ហ៊ីលុចវីហ្គោ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ONG 2022-419 បើកបរដោយឈ្មោះ ឌី ម៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិយូក្រែន ធ្វើដំណើរពីចំណុចវាល២ ទៅចំនុចទឹកនឹង ពេលបើកមកដល់ចំណុចកើតហេតុ រថយន្តខាងលើ បានក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង បណ្ដាលឲ្យរថយន្តរងការខូចខាត ៣០% សំណាងល្អអ្នកបើកបរមិនមានរងរបួសទ្បើយ។

មូលហេតុ ដោយសារតៃកុងងងុយដេក រួមទាំងការធ្វេសប្រហែលផង ក្រោយកើតហេតុរថយន្ត ត្រូវបានអូសយកទៅធ្វើការជួសជុល៕

មតិយោបល់