ព័ត៌មានជាតិ

លោះព្រលឹងអស់! ឆេះម៉ូតូរ៉ឺម៉កដឹកចំបើងចំនួន០២គ្រឿង នៅកំពង់ធំ

កំពង់ធំ: កាលពីវេលាម៉ោង ១ និង៣០នាទីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ មានករណីឆេះម៉ូតូរ៉ឺម៉កដឹកចំបើងចំនួន០២គ្រឿង ស្ថិតនៅភូមិត្រពាំងឈូក ឃុំជ្រលង ស្រុកបារាយណ៍។

ម្ចាស់ម៉ូតូរឺម៉កឈ្មោះ ជុំ ឡី ភេទប្រុស អាយុ៣៧ឆ្នាំ ខូចខាតម៉ូតូរ៉ឺម៉កដឹកចំបើងចំនួន០២គ្រឿង។

សមត្ថកិច្ច បានឲ្យដឹងថា មូលហេតុ ម៉ូតូស្រក់សាំង ប៉ះក្បាលប៊ូស៊ីឆ្លងភ្លើង បណ្តាលឲ្យរាលឆេះចំបើងនៅក្នុងរ៉ឺម៉ក។

ករណីនេះ រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ បានចេញអន្តរាគមន៍ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត ស្មើចំនួន០៤ម៉ែត្រគុប ទើបរលត់ទាំងស្រុង និងមិនបណ្តាលឲ្យរងរបួស ឬរាលឆេះបន្តទៅផ្ទះអ្នកជិតខាងទ្បើយ៕

មតិយោបល់