ភ្នំពេញ ៖ Beeline ដែលជាបណ្ដាញទូរស័ព្ទល្អបំផុត មានសេវាគ្របដណ្ដប់ គ្រប់ខេត្ដនៅទូទាំង ប្រទេសកម្ពុជា កំពុងទាក់ទាញការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់អតិថិជន ទាំងអស់របស់ខ្លួនជាមួយ កម្មវិធី អេមហ្មង ។ ការចាប់ឆ្នោតប្រចាំសប្ដាហ៍ ពីកម្មវិធី អេមហ្មង របស់ Beeline តែងតែផ្ដល់ភាពរំភើបរីករាយ ហួសពីការស្មាន ជាមួយរង្វាន់យ៉ាងច្រើន ដល់អតិថិជនរបស់ខ្លួន នៅទូទាំងប្រទេស មិនថានៅទីក្រុង ឬនៅជនបទ ដាច់ស្រយាលឡើយ។
ភាពរំភើបរីករាយបំផុតជាងគេ ដែលអតិថិជនទាំងអស់ កំពុងតែទន្ទឹងរង់ចាំនោះ គឺការចង់ដឹងថា តើអ្នកណានឹងក្លាយជា អតិថិជនដែលមានសំណាង បំផុតឈ្នះរង្វាន់ធំ នៅក្នុងការចាប់ឆ្នោតផ្ដាច់ព្រ័ត្រនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២ នេះ។ រង្វាន់ធំនៅក្នុងការចាប់ឆ្នោតផ្ដាច់ព្រ័ត្រនេះ ដែលមានចំនួន សរុបរហូតដល់ ៣០ លានរៀល ហើយមានតែអតិថិជន ដែលប្រើប្រាស់ទឹកប្រាក់អស់ច្រើនជាងគេ នៅក្នុងរយៈពេលដំណើរការ កម្មវិធីនេះប៉ុណ្ណោះដែល មានឱកាសឈ្នះ។
កាលពីថ្ងៃអាទិត្យ ទី ២៣ ខែកញ្ញា ឆ្នាំ ២០១២ នេះ កម្មវិធី អេមហ្មង របស់ Beeline បានរកឃើញអ្នកមានភ័ព្វសំណាង ឈ្នះរង្វាន់ប្រចាំសប្ដាហ៍របស់ខ្លួន ដោយមានទស្សនិកជន រាប់លាននាក់ធ្វើជាសាក្សី តាមរយៈការទស្សនាកម្មវិធី ប្រគំតន្ដ្រី A1 របស់ទូរទស្សន៍ MyTV ដែលក្នុងនោះ
រង្វាន់ទី ១ ៖ អតិថិជនមានលេខទូរស័ព្ទ ០៦៧ ២២៤ ៣៩៩ ឈ្នះទឹកប្រាក់ ១០ លានរៀល
រង្វាន់ទី ២ ៖ អតិថិជនមានលេខទូរស័ព្ទ ០៩០ ៥១៧ ៧១៤ ឈ្នះទឹកប្រាក់ ៥ លានរៀល
រង្វាន់ទី ៣ ៖ អតិថិជនមានលេខទូរស័ព្ទ ០៦៧ ៤៦៤ ២៦៥ ឈ្នះទឹកប្រាក់ ២ លានរៀល
នៅក្នុងពេលនោះដែរ Beeline ក៏បានធ្វើការផ្ដល់រង្វាន់ដល់ អតិថិជនប្រចាំសប្ដាហ៍ទី ៣ របស់កម្មវិធី អេមហ្មង ដែលបានចាប់ឆ្នោត កាលពីថ្ងៃអាទិត្យ ទី ១៦ ខែកញ្ញា ឆ្នាំ ២០១២ រួមមាន ៖
១- ញ៉ែម អ៊ន់ មកពីខេត្ដស្វាយរៀង មានលេខទូរស័ព្ទ ០៦៨ ៦៤៤ ១៥២ បានឈ្នះប្រាក់ ១០ លានរៀល
២- ទុយ ផេង មកពីខេត្ដតាកែវ មានលេខទូរស័ព្ទ ០៩០ ៨៥៧ ៥៤៥ បានឈ្នះប្រាក់ ៥ លានរៀល
លោក Ashraf Sahab នាយកផ្នែកពាណិជ្ជកម្ម Beeline កម្ពុជា បានមានប្រសាសន៍ថា “Beeline នឹងនៅខិតខំបន្ដ ដើម្បីនាំមកជូនទីផ្សារកម្ពុជា នូវការផ្ដល់ជូនដ៏អស្ចារ្យ និងអ្វីៗជាច្រើនទៀតសម្រាប់ អតិថិជនស្មោះស្ម័គ្ររបស់យើង។ Beeline គឺអ្វីគ្រប់យ៉ាងប្រកបដោយ ថាមពល ភាពរស់រវើក និងកម្លាំងចិត្ដ ហើយនេះគឺជាអ្វីដែលយើង នឹងបន្ដផ្ដល់ជូនដល់ទីផ្សារកម្ពុជា”។
កម្មវិធីអេមហ្មង របស់ Beeline ផ្ដល់ជូនទឹកប្រាក់បន្ថែម ១០,០០០% ដែលមានន័យថា បើលោកអ្នកបញ្ចូលទឹកប្រាក់ ២ ដុល្លារ នោះលោកអ្នក អាចទទួលបានទឹកប្រាក់បន្ថែម សម្រាប់ប្រើក្នុងប្រព័ន្ធចំនួន ២០០ ដុល្លារ។ ជាងនេះទៀត កម្មវិធីអេមហ្មង មានការចាប់ឆ្នោតប្រចាំសប្ដាហ៍ ដែលផ្ដល់ឱកាសដល់លោកអ្នក អាចឈ្នះរង្វាន់ទឹកប្រាក់សរុប ១៧ លានរៀល នៅពេលលោកអ្នកប្រើប្រាស់ ទឹកប្រាក់អស់ ១ ដុល្លារ។
កម្មវិធី អេមហ្មង ក៏មានរង្វាន់ធំដែលមាន ទឹកប្រាក់សរុប ៣០ លានរៀលនៅ ក្នុងការចាប់រង្វាន់ផ្ដាច់ព្រ័ត្រសម្រាប់ អតិថិជនដែលប្រើប្រាស់ ទឹកប្រាក់អស់ច្រើនជាងគេ នៅក្នុងរយៈពេល ដំណើរការកម្មវិធី។ ការចាប់រង្វាន់ផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១២ នេះ។ ដូច្នេះ លោកអ្នកប្រើប្រាស់ទឹកប្រាក់ អស់កាន់តែច្រើន លោកអ្នកអាចក្លាយជាអ្នកឈ្នះរង្វាន់ធំ។
Beeline គឺជាផ្នែកមួយរបស់ក្រុមហ៊ុន VimpelCom Ltd. ដែលជាក្រុមហ៊ុន ទូរគមនាគមន៍ធំបំផុតទី ៦ នៅលើពិភពលោក មានអតិថិជនចំនួន ២០៥ លាននាក់ និងមានប្រតិបត្ដិការ នៅប្រទេសរុស្ស៊ី សមាគមរដ្ឋឯករាជ្យ (CIS) អឺរ៉ុប អាមេរិកខាងជើង អាស៊ី និងអាហ្វ្រិក ដោយគ្របដណ្ដប់ លើប្រជាជនប្រហែល ៨៦៤ លាននាក់៕
មតិយោបល់