ព័ត៌មានអន្តរជាតិ

លោក អាបេ ចង់បង្កើតកិច្ចព្រមព្រៀងសន្តិភាព រវាងជប៉ុនជាមួយរុស្ស៊ី សម្រាប់ប្រជុំកោះជម្លោះ២ នៅ Kuril

ជប៉ុន: ទីភ្នាក់ងារព័ត៌មានក្យូដូ បាននិយាយថា នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ កំពុងពិចារណាចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពមួយ ជាមួយរុស្ស៊ី ប្រសិនបើខ្លួនប្រគល់កោះចំនួនពីរ នៅក្នុងប្រជុំកោះជម្លោះ ស្ថិតនៅភាគខាងជើងប្រទេស។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។

យោងតាមប្រភពជាច្រើនរបស់រដ្ឋាភិបាល ដែលឆ្លងឆ្លើយជាមួយព័ត៌មានក្យូដូ បានឲ្យដឹងថា បច្ចុប្បន្នលោក អាបេ កំពុងស្វែងរកជម្រើសនៃការផ្ទេរកោះទាំងពីរ គឺកោះ Habomai និង Shikotan ទៅកាន់រុស្ស៊ី ដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នា អស់រយ:ពេលជាច្រើនទសវត្សរ៍មកហើយ។

វាបានកើតឡើងប៉ុន្មានថ្ងៃ មុនពេលនាយករដ្ឋមន្ត្រីជប៉ុន ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្គូ ដើម្បីពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ដោយកិច្ចព្រមព្រៀងសន្តិភាព រវាងប្រទេសទាំង ២ ត្រូវបានគេរំពឹងថា នឹងមានកម្រិតខ្ពស់នៅក្នុងរបៀបវារ:របស់ពួកគេ៕

មតិយោបល់