ព័ត៌មានជាតិ

រថយន្តឡិចស៊ីស៤៧០ ស្លាកលេខភ្នំពេញ 2AS-6552 បត់ឆ្វេងកៀររទេះលក់សាច់អាំង ផ្អើលពេញផ្លូវ

ភ្នំពេញ: រថយន្តឡិចស៊ីសមួយគ្រឿង បើកលក្ខណ:គ្រួសារ បានបើករថយន្តចេញពីហាងមួយកន្លែង បានបើកកៀររទេះលក់សាច់អាំងដែលចតលើអែបចិញ្ចើមផ្លូវបណ្ដាលរងការខូចខាត ធ្លាក់សាច់អាំងរប៉ាត់រប៉ាយពេញផ្លូវ បណ្ដាលឲ្យអ្នកលក់សាច់អាំង រងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ១៥៦ កែងនិងផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក​។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តឡិចស៊ីស៤៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-6552 បើកដោយលក្ខណ:គ្រួសារធ្វើដំណើរទិសដៅពីលិចទៅកើត ខណ:មកដល់ចំណុចកើតហេតុខាងលើ បានបត់ស្ដាំជ្រុលកៀររទេះលក់សាច់អាំងដែលចតកែងចិញ្ចើមផ្លូវបណ្ដាលរងការខូចខាតធ្លាក់សាច់អាំងពេញផ្លូវ។ ភ្លាមៗនោះដែររថយន្តបើកបានប្រហែល៣០ម៉ែត្រ បានឈប់រថយន្តហើយបាននាំគ្នាចុះពីរថយន្តមកមើលកន្លែងកើតហេតុ។ ចំណែកខាងម្ចាស់រទេះលក់សាច់អាំងរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្វមូលដ្ឋានចុះមកដល់កន្លែងកើតហេតុរង់ចាំជំនាញខណ្ឌមកវាស់វែងយករថយន្តនិងរទេះសាច់អាំងទៅអធិការដ្ឋានខណ្ឌទួលគោករង់ចាំស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់