ព័ត៌មានជាតិ

ប៉ះចំប្តីហេងស៊យ! វាយផង ខាំផង រហូតប្រពន្ធសន្លប់បញ្ជូនទៅពេទ្យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន..

តាកែវ: មានករណីហិង្សាមួយបានកើតឡើង បង្កឡើងដោយបុរសម្នាក់ បានវាយនិងខាំទៅលើប្រពន្ធ បណ្តាលឲ្យរងរបួស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបង្កឡើងដោយជនសង្ស័យមានឈ្មោះ តៅ សុធា ហៅតុញ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅឃុំកើតហេតុខាងលើ ប្រដាប់ដោយកាំបិត បានប្រើហិង្សាវាយនិងខាំទៅលើប្រពន្ធរបស់ខ្លួន អាយុ២៧ឆ្នាំ បណ្ដាលឲ្យរងរបួសលើស្លឹកត្រចៀកស្ដាំ និងថ្ពាល់ខាងស្ដាំ ថែមទាំងមានស្នាមខាំ នៅលើស្មារខាងស្ដាំ និងកដៃរហូតសន្លប់ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យក្រុងដូនកែវ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ យកមកសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់