ព័ត៌មានជាតិ

រថយន្តក្រុងរបស់ក្រុមហ៊ុន ដឹកអ្នកដំណើរ LTCC បុកម៉ូតូ ផ្ដាច់ជីវិតស្រ្តីម្នាក់

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ៣ និង៤០ នាទីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ នៅចំណុចផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ៤២-៤៣ ស្ថិតក្នុងភូមិពោធិរិទ្ធក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

រថយន្តម៉ាក HYUNDAI ពាក់ស្លាកលេខ សៀមរាប 3A-0842 (រថយន្តក្រុងរបស់ក្រុមហ៊ុនដឹកអ្នកដំណើរ LTCC) បើកបរដោយឈ្មោះ រ៉េត គឹមឈៀង ភេទប្រុស អាយុ៤៥ ឆ្នាំ ជនជាតិខ្មែរ នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង ធ្វើដំណើរពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ បានប៉ះជាមួយម៉ូតូម៉ាក HONDA SCOOPY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GB-6621 បើកបរដោយឈ្មោះ ឈុំ សុគារីភេទស្រី អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពោធិអង្ក្រង សង្កាត់បឹងកន្តួត ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ធ្វើដំណើរពីជើងទៅត្បូង បណ្ដាលឲ្យស្លាប់អ្នកបើកបរម៉ូតូភ្លាមៗ នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង យកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ និងឃាត់ខ្លួនអ្នកបើកបររថយន្ត ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់