ព័ត៌មានជាតិ

ស្រវឹងជិះម៉ូតូលឿន ទៅបុកប៉ារ៉ាស់​ជ្រុលចង្កូតបុករ៉ូឡូ ស្លាប់មួយរំពេច!

​ស្វាយរៀង: កាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយមានបុរសម្នាក់បានស្លាប់ភ្លាមៗ ខណ:ដែល​ជិះម៉ូតូ​ស្រវឹងស្រា ប្រើប្រាស់ល្បឿនលឿន មិនប្រយ័ត្នបុកបារ៉ាស់ការដ្ឋាន ហើយបានជ្រុលចង្កូតទៅបុករ៉ូឡូ ដែលបញ្ឈរនៅលើផ្លូវអែបខាង នៅភូមិអំពៅព្រៃ ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​។

ជនរងគ្រោះមានឈ្មោះ សួន វាសនា អាយុ២៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកស្មាក់វី ស៊េរី២០១២ ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង 1D.9693​។

ចំពោះករណីនេះ សមត្ថកិច្ចបាននាំយក​មធ្យោបាយទាំង២គ្រឿង បញ្ជូនទៅអធិការដ្ឋាននគរបាល ស្រុកស្វាយជ្រំ ដើម្បីដោះស្រាយតាមច្បាប់។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូន​ក្រុមគ្រួសារ​យកទៅធ្វើបុណ្យតាមប្រពៃណី​៕

មតិយោបល់