ព័ត៌មានជាតិ

​ព័ត៌មានបឋម៖ ខណៈនេះ អគ្គិភ័យឆេះបង្គោលភ្លើងមួយកន្លែងយ៉ាងសន្ធោសន្ធៅ នៅក្រុងបាវិត!

ស្វាយរៀង: សមត្ថកិច្ចបានប្រាប់ Post News ថា តាមសេចក្តីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា មានករណីអគ្គិភ័យកំពុងឆាបឆេះបង្គោលភ្លើងមួយកន្លែងយ៉ាងសន្ធោស​ន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង៣៥នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ហើយភ្លាមៗនោះ រថយន្តពន្លត់អគ្គិភ័យកំពុងចេញអន្តរាគមន៍ផងដែរ។

ព័ត៌មានលម្អិតPost News និងផ្សាយជូនបន្តទៀត៕

មតិយោបល់